អ្វី​ជា​ការ​ជួញ​ដូរ​មនុស្ស​?

ហេតុអ្វី​បាន​ជា​ការ​ជួញ​ដូរ​មនុស្ស​ជា​អំពើ​ខុស​ច្បាប់? ដោយ​សារ​តែ​អំពើនេះ​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ម៉្យាង​ទៀតមនុស្ស​មិន​មែន​ជា​កម្ម​សិទ្ធិរបស់​នរណា​ម្នាក់ រួម​ទាំង​ម្តាយ​ឳពុក ប្តីឬ​ប្រពន្ធ ម្ចាស់​បំណុល។

You-Can-Stop-Human-Trafficking-760x350ការជួញ​ដូរ​មនុស្ស​មាន​ន័យ​ថា ការ​ជ្រើស​រើស​ ដឹក​ជញ្ជូន ផ្ទេរ ផ្តល់​កន្លែង​លាក់​បំពួន ឬ​ការ​ទទួល​យក​មនុស្ស​ដោយមធ្យោបាយ​​គំរាម​កំហែង ឬ​ប្រើ​កម្លាំង ឬបង្ខិត​បង្ខំ តាម​រូប​ភាព​ផ្សេងៗ ដូច​ជា​ការ​ចាប់​ពង្រត់ ក្លែង​បន្លំ​ បោក​បញ្ឆោត​ រំលោភ​លើ​អំណាច ឬ​តួនាទី​លើ​ជន​ងាយ​ទទួល​រង​គ្រោះដោយ​ផ្តល់ និង​ទទួល​យក​លុយ​កាក់ ឬ​ផល​កម្រៃ​ផ្សេងៗ ដើម្បី​ឲ្យ​មាន​ការ​យល់​ព្រមពី​អ្នក​គ្រប់​គ្រង​នៃ​ជន​ណា​ម្នាក់ ក្នុង​គោល​បំណង​ធ្វើ​អាជីវកម្ម។ ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ត្រូវ​រាប់​បញ្ចូល ការ​ធ្វើ​អាជីវកម្ម​ពេស្យាចារ​លើ​អ្នក​​ដទៃ ឬ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​តាមរូប​ភាព​ផ្សេង​ទៀត ការងារ​ដោយ​បង្ខំ សេវា​ទាសភាព ឬ​ការ​អនុវត្ត​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ភាព​ជា​អ្នក​បម្រើ​ដាច់​ថ្លៃ។

យោង​ទៅ​លើ​ពិធី​សារ​ប៉ាលេម៉ូ អាច​ទុក​ថា​ជា​អំពើ​ជួញ​ដូរ​មនុស្ស​បានលុះ​ត្រា​ណា​មាន​ធាតុផ្សំ​ចំនួន​បី គឺ៖ អំពើ គោលបំណង និង​មធ្យោបាយ។ អំពើ ជា​សកម្ម​ភាព​ជ្រើស​រើស ដឹក​ជញ្ជូន ផ្ទេរ លាក់​បំពួន នាំចេញ​ទាំង​ឆ្លងដែន ឬ​ក្នុង​ស្រុក ឬ​ស្ម័គ្រ​ចិត្ត ឬ​ចាប់​ពង្រត់…ជាដើម។ គោល​បំណង​ ដើម្បី​កេង​ប្រវ័ញ្ចលើ​មនុស្ស។ មធ្យោបាយ គឺសំដៅ​លើ​ត្រួតត្រា​លើ​មនុស្ស​ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​ហឹង្សា​ទៅ​លើ​ជន​រង​គ្រោះ។ ពេល​ខ្លះ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេឃុំឃាំងក្នុង​កន្លែង​បិទ​ជិត​ទេ តែ​ពួក​គាត់​ត្រូវ​បាន​គេ​គំរាម​កំហែង​ផ្លូវ​ចិត្ត ឧទាហរណ៍ អ្នក​អាច​ចាក​ចេញ​ពី​កន្លែង​នេះ​បាន តែខ្ញុំ​នឹង​សម្លាប់​ឳពុកម្តាយ ឬ​សាច់ញាតិ​របស់​អ្នក​ជា​ដើម។

នៅ​ក្នុង​ច្បាប់​ស្តី​ពី ការ​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ មាត្រា​១០ បាន​កំណត់នូវ​អំពើ​កេង​ប្រវ័ញ្ចរួម​មាន៖ ឈ្លានពានផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ស្មុំកូន ពេស្យាកម្ម រូបភាពនិងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ ពលកម្ម ឬ សេវាដោយបង្ខំ ​ទាសភាព ឬ ការអនុវត្តស្រដៀងគ្នា ការបញ្ចាំខ្លួនដោះបំណុល សេវភាពមិនស្ម័គ្រចិត្ត ពលកម្មកុមារ ការដកហូតសរីរាង្គ។

មនុស្ស​មួយ​ចំនួន​បាន​ចូល​រួមក្នុង​សង្វាក់​នៃ​ការ​ជួញ​ដូរ​មនុស្ស​ដោយ​មិន​ដឹង​ខ្លួន​ អ្នក​ទាំង​នោះ​អាច​ជា៖ ម្ចាស់​សហគ្រាស អ្នក​ដែល​ស្វែង​រក​សេវា​ផ្លូវ​ភេទ អ្នក​ដែល​ឲ្យ​ទាន​ទៅ​កុមារ​ដែល​រងគ្រោះ​តាម​ដង​ផ្លូវ​ឬ​ភោជនីយ៍ដ្ឋាន និង​អ្នក​ដទៃ​ទៀត។ ឈ្មួញជួញ​ដូ​រ​មនុស្ស​អាច​ជា៖​ អ្នក​ស្គាល់​គ្នា សាច់​ញ្ញាត ម្តាយ​ឳពុក មិត្តភក្តិ សង្សារ អ្នក​ធ្វើ​ការ​ងារ​សង្គម​…​​​​ជា​ដើម។

ឧទាហរណ៍៖ ស្រ្តី​ម្នាក់​ដោយសារ​តែ​ភាព​ក្រ នាង​បាន​បញ្ជូន​​កូន​តូច​របស់​ខ្លូន​ឲ្យ​សុំ​ទានតាម​ដង​ផ្លូវ។ នេះ​ជា​អំពើជួញ​ដូរ​មនុស្ស​ ដោយ​សារ​តែ​ស្រ្តី​ម្នាក់​នោះ​បាន​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កុមារ​ ហើយ​កុមារ​នោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​មិន​អាច​គេច​ចេញ​ពី​ការ​គ្រប់​គ្រង​ពី​ស្ត្រី​នោះ​បាន។

ខាងក្រោម​គឺ​ជា​ព័ត៌មាន​ខ្លះនៃ​ការជួញ​ដូរ​មនុស្ស​ជុំ​វិញ​ពិភពលោក៖

  • រៀងរាល់​៣០​វិនាទី​មាន​មនុស្ស​ម្នាក់​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​
  • ៩៩%​នៃ​ជន​រង​គ្រោះ​មិន​បាន​ត្រូវ​សង្គ្រោះ​ឡើយ​
  • មាន​មនុស្ស​ប្រមាណ​ពី​២ ទៅ​៤​លាន​នាក់​ត្រូវ​បាន​គេ​ជួញ​ដូរ​ឆ្លង​កាត់​ព្រំដែន​ជា​រៀងរាល់​ឆ្នាំ
  • ការ​ជួញ​ដូរ​មនុស្ស​គឺ​ជា​ប្រភព​នៃ​ចំណូល​ដ៏​ធំ​មួយ​នៃ​អង្គការ​ចាត់​តាំងឧក្រិដ្ឋកម្ម ដោយ​រួម​ទាំង​ការជួញ​ដូរ​អាវុធ​និង​គ្រឿង​ញៀន ដែល​មាន​ទឹក​ប្រាក់​សរុប ៩.៥ កោដ​ក្នុង​១ឆ្នាំ[1]
  • ភាគ​ច្រើន​លើស​លប់​នៃ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​គឺ​ជា​ស្រ្តី​ និង​កុមារ
  • គិត​ជា​មធ្យម​ស្ត្រី​រងគ្រោះ​ត្រូវ​គេ​ដាក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ជា​មធ្យម​២០​ដង​ក្នុង​មួយថ្ងៃ​
  • តាម​ការ​គណនា​របស់ CIA ឃើញ​ថា ជន​រងគ្រោះ​ជា​ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​គេជួញ​ដូរ​អាច​រកចំណូល​បាន​ប្រមាណ​២៥០០០០ ដុល្លាសហរដ្ឋ​អាមេរិក[2]
  • ​កុមារ​ត្រូវ​បាន​គេ​ចាប់​ពង្រត់​ពី​ទី​ជន​បទ​ ដើម្បី​កេង​ប្រវ័ញ្ច​ក្នុង​វិស័យ​ការងារ​ដោះ​បំណុល កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ រៀបការ ការ​ស្មុំ​កូន​ដោយ​ខុស​ច្បាប់ និង​សុំ​ទាន
  • ក្មេង​ស្រី​ ដែល​ក្មេង​ស្រី​ខ្លះ​អាយុ​តិចជាង​១២​ឆ្នាំ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ផ្ទះ​បន កន្លែង​ម៉ាស្សា​ ពេស្យាចារ រង្គសាល​រាំស្រាត ឬ​ជា​កម្ម​វត្ថុនៃ​ការ​ផលិត​សម្ភារៈ​អាសអាភាស
  • កុមារ​មួយ​ចំនួន​ត្រូវ​ជ្រើស​និង​ជួញ​ដូរ​ក្នុង​ការ​ងារ​លក់​ទំនិញ​ឬ​សុំ​ទាន
  • កុមារ​សុំ​ទាន​ពេល​ខ្លះ​ត្រូវ​អ្នក​កេង​ប្រ​វ័ញ្ចបង្ក​របួស​ស្នាម និង​​​ធ្វើ​ឲ្យ​មានពិការ​ភាព ដើម្បី​ងាយ​រក​ប្រាក់​ពី​អ្នក​ឲ្យ​ទាន[3]
  • ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ដោយ​អំពើ​កេង​ប្រវ័ញ្ចផ្លូវ​ភេទ និង​ទាសភាព​សម័យ​ទំនើប​ មាន​អាយុ​ក្រោម​១៨​ឆ្នាំ[4]
  • ក្នុង​ចំណោម​ជន​រងគ្រោះ​៧៥០០០​នាក់ មាន​តែ​ជន​ល្មើស​ម្នាក់​គត់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន[5]
  • កុមារ ៣០០០០០ នៅ​សហរដ្ឋ​អាមេរិក​ប្រឈម​មុខ​នឹង​ការ​កេង​ប្រវ័ញ្ច​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទរៀង​រាល់​ឆ្នាំ
  • មាន​ជន​បរទេស​ប្រមាណ១៤៥០០ ទៅ​១៧៥០០ ត្រូវ​បាន​គេជួញ​ដូរ​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិកក្នុង​មួយឆ្នាំៗ។ ចំនួន​ពលរដ្ឋ​អាមេរិក​ដែល​បាន​ជួញ​ដូរ​ក្នុង​ប្រទេស​នៅ​តែ​​មាន​ចំនួន​ច្រើន តាម​ការ​ប៉ាន់​ប្រមាណ​មាន​កុមារ​អាមេរិក​ចំនួន​២០០០០០​នាក់​ប្រឈម​មុខ​និង​ការ​ជួញ​ដូរ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ[6]
  • ក្នុង​ចំណោម​កុមារ​ ២.៥ លាននាក់​ ដែល​ភាគ​ច្រើន​ជា​ក្មេង​ស្រី ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទបាន​រាប់​កោដ្ឋ​ដុល្លា​សហរដ្ឋ​អាមេរិក​ ពី​ឧស្សាហកម្ម​ផ្លូវ​ភេទ

 

 

 

ឯកសារ​យោង៖

[1] របាយការ​ណ៍​ស្តី​ពី​ការជួញ​ដូរមនុស្ស​របស់​សហរដ្ឋអាមេរិក​ ឆ្នាំ​២០០៧

[2] Trafficking in Persons: U.S. Policy and Issues for Congress, 2007

[3] www.thea21campaign.org

[4] www.un.org/News/briefings/docs/2009/090212_UNODC.doc.htm

[5] www.onevoicetoendslavery.com

[6] របាយ​ការណ៍​របស់​ក្រសួង​យុត្តិធ៌ម​អាមេរិក //U.S Department of Justice Report to Congress from Attorney General John Ashcroft on U.S. Government Efforts to Combat Trafficking in Persons

Advertisements

Volunteer Opportunity

Seeking youth, 18-29 years old, to be part of our cross-cultural youth volunteer programme

multiculture-friendsDo you want to make a real difference in some of Cambodia’s poorest communities? Now is your chance to become part of VSO’s worldwide volunteering experience International Citizen Service (ICS).

In Cambodia, ICS runs projects in the north-eastern part of the country.  Together with 12 other young Cambodians, you will spend three months working alongside twelve youth from the United Kingdom (UK) in a team to tackle issues that really matter to the local community. We are currently recruiting for our next cycle, which will start in march 2015. Please visit http://www.volunteerics.org/vso-cambodia for more information on the program.

ICS is an opportunity to develop valuable life skills and gain some amazing experiences. As an ICS volunteer, you will:

  1. Develop skills in English language, teamwork, communication, monitoring and evaluation, problem-solving, leadership, (project) management, facilitation, presentation skills, field work, and writing reports
  2. Live alongside a counterpart from the UK in a host home in the community and gain more understanding about cross culture communication
  3. Receive a monthly allowance of $US 128 (plus medical insurance and accommodation)
  4. Receive a certificate of completion at the end (useful for your future career)

To apply you will need to be:

  1. 18-29 years of age
  2. Flexible, open-minded and with a strong commitment to learning
  3. Healthy, fit, and able to commit to an active 3 month volunteering experience
  4. Have basic verbal English language skills and be willing to improve during the programme
  5. Able to commit to be away from home and participate full time in the programme for  12 weeks

 

Volunteer Now! 

We have projects starting in 11 Jun 2015. 

Deadline for applications is 5pm​ 10 May 2015

Click here for the online application form in Khmer

Click here for the online application form in English

Contact Mr. Leap Chetra by email ics.cambodia@vsoint.org

or phone 012 21 61 33 (working hour: 7am-5pm, Monday-Friday).

CHALLENGE YOURSELF TO CHANGE THE WORLD!

VSO is the world’s leading international development charity that works through volunteers to fight poverty in developing countries. VSO has been working in Cambodia since 1991.  We bring people together to share skills, build capacities, and promote solidarity, understanding and action to change lives to build a fairer world.

ការងារ​ស្ម័គ្រ​ចិត្ត

ដំណឹងជ្រើសរើស​យុវជន ដែលមានអាយុចាប់ពី 18-29 ឆ្នាំ ដើម្បីធ្វើការក្នុង​​​​​​​​កម្មវិធី យុវជនស្ម័គ្រចិត្តចម្រុះវប្បធ៌ម­

multiculture-friendsតើអ្នកចង់ធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍ក្រីក្រដែរឬទេ?​ ឥទ្បូវនេះជាឱកាសក្នុងការទទួលយកបទពិសោធន៍​ស្ម័គ្រចិត្តក្នុងកម្មវិធីប្រជាពលរដ្ឋសកល (ICS) របស់អង្គការVSO។​ នៅកម្ពុជា​ ICS​  ដំណើរការគម្រោងនៅភូមិភាគ​ឦសាននៃប្រទេសកម្ពុជា។​ យុវជនកម្ពុជា​ចំនួន​ ១២នាក់​ នឹងធ្វើការ​ជាក្រុមរយៈពេល​ ៣ខែ ជាមួយយុវជន ១២នាក់ ដែលមកពីចក្រភពអង់គ្លេស ក្នុងការ​ដោះស្រាយរាល់បញ្ហាផ្សេងៗ​ដែល​ប៉ះពាល់ដល់សហគមន៍។​ យើងកំពុងជ្រើសរើស អ្នកស្ម័គ្រចិត្តសម្រាប់វគ្គដែលចាប់ផ្តើមក្នុង ខែមីនា ឆ្នាំ២០១៥។ ព័ត៌មានបន្ថែមនៃកម្មវិធីសូមចូល http://www.volunteerics.org/vso-cambodia

ICS គឺជាឱកាស​តែមួយគត់ ដើម្បី​អភិវឌ្ឍនូវ​ជំនាញ​ជីវិត ហើយទទួលបាន​នូវបទពិសោធន៍​ដ៏អស្ចារ្យ។

អ្នកស្ម័គ្រចិត្ត ICS នឹងទទួលបាន៖

  1. ការអភិវឌ្ឍន៍ជំនាញ ភាសាអង់គ្លេស ក្រុមការងារ ការទំនាក់ទំនង ការតាមដាន និង វាយតម្លៃ ការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង​ (គម្រោង) ការសម្របសម្រួល ការធ្វើបទបង្ហាញ ការងារក្នុងសហគមន៍ និង ការសរសេររបាយការណ៍
  2. ការរស់នៅក្នុងផ្ទះសហគមន៍ជាមួយដៃគូ ដែលមកពីចក្រភពអង់គ្លេស និង យល់ដឹងពីទំនាក់ទំនងចំរុះវប្បធ៌ម
  3. ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២៨ដុល្លារ​ ក្នុងមួយខែ​ (រួមទាំងធានារាប់រងសុខភាព និងការស្នាក់នៅ)
  4. ការទទួលបានវិញ្ញាបនបត្រ នៅពេលបញ្ចប់​ (មានសារៈសំខាន់សម្រាប់ការងារនៅថ្ងៃក្រោយ)។

 

ដើម្បីដាក់ពាក្យបាន អ្នកត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖

  1. អាយុចាប់ពី 18-29​ឆ្នាំ
  2. មានភាពបត់បែន មានគំនិតទូលំទូលាយ និង​មានឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ
  3. មានសុខភាពល្អ​ និង​​មានឆន្ទៈយ៉ាងសកម្មក្នុងបទពិសោធន៍ការងារស្ម័គ្រចិត្ត រយៈពេល 3ខែ
  4. អាចនិយាយភាសាអង់គ្លេសកម្រិតមូលដ្ឋាន ព្រមទាំងមានឆន្ទៈក្នុងការអភិវឌ្ឍបន្ថែមក្នុងកំទ្បុង​​កម្ម​វិធី
  5. មានឆន្ទៈទៅឆ្ងាយពីផ្ទះ ហើយចូលរួមពេញម៉ោងក្នុងកម្មវិធីរយៈពេល 12សប្តាហ៍

 

សូមធ្វើការស្ម័គ្រចិត្តឥឡូវនេះ!

គម្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។

ថ្ងៃផុតកំណត់នៃការទទួលពាក្យគឺ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ៥.00 ល្ងាច

ចុចសម្រាប់ទំរង់ពាក្យជាភាសាខ្មែរ

ចុចសម្រាប់ទំរង់ពាក្យជាភាសាអង់គ្លេស

 

ប្រសិនបើអ្នកមានចំណាប់​អារម្មណ៍​ក្នុងការដាក់ពាក្យ ឬត្រូវការព័ត៌មានបន្ថែម សូមអញ្ជើញ​ទំនាក់ទំនងមកកាន់៖ លោក លាភ ចិត្រា តាមរយៈអ៊ីម៉ែល ៖ ics.cambodia@vsoint.org ឬតាមទូរស័ព្ទលេខ ៖ 012 21 61 33 (ម៉ោងធ្វើការ៖​ ៧:០០ព្រឹក​ទៅ ៥:០០ល្ងាច ពី ថ្ងៃច័ន្ទទៅថ្ងៃសុក្រ)

អង្គការ វី អេស អូ នៅកម្ពុជាផ្តល់គុណតម្លៃ និងលើកកម្ពស់ភាពចម្រុះជាតិសាសន៍!

 

សូមធ្វើការពុះពារខ្លួនអ្នក ដើម្បីផ្លាស់ប្តូរពិភពលោក!

VSO គឺជាអង្គការសប្បុរសធ៌ម​សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិនាំមុខគេលើសកលលោក ដែលធ្វើការតាមរយៈអ្នកស្ម័គ្រចិត្ត ​ដើម្បីប្រយុទ្ធប្រឆាំង​នឹងភាពក្រីក្រ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ VSO​ បានបំពេញការងារក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ1991។ ​យើងនាំមនុស្សមកជួបគ្នាដើម្បីចែក​រំលែកជំនាញ,​ កសាងសមត្ថភាព, ពង្រឹងភាពសាមគ្គី, ការយល់ដឹង និងសកម្មភាពផ្សេងៗ ក្នុងការផ្លាស់ប្តូរការរស់នៅ ដើម្បីបង្កើតពិភពលោក​មួយដែលមានសមត្ថភាព។